កំណត់ចំណាំបន្ថែម 

  • ​អាមីន គឺជាស្រឡាយអាម៉ូញ៉ាក់ដែលបានមកពីការជំនួសអាតូមអ៊ីដ្រូសែនមួយឬច្រើនរបស់ម៉ូលេគុលអាម៉ូញ៉ាក់ដោយរ៉ាឌីកាល់អ៊ីដ្រូកាបួ។
    • រូបមន្ដទូទៅ៖ \(R-NH_2\)
  • ​អាមីត គឺជាស្រឡាយនៃអាស៊ីតកាបុកស៊ីលិចដែលបានមកពីការជំនួសបណ្ដុំអ៊ីដ្រុកស៊ីល \((-OH)\) នៃនាទីកាបុកស៊ីល ដោយបង្គុំអាមីន\((-NH_2)\)
    • រូបមន្ដទូទៅ៖ \(R-CO-NH_2\)
  • អាស៊ីតអាមីណេ  គឺជាសមាសធាតុសរីរាង្គដែលមានបង្គុំនាទីកាបុកស៊ីល \((-COOH)\) និង បង្គុំនាទីអាមីន \((-NH_2)\) ផង។ 
    • រូបមន្ដទូទៅ៖ \(NH_2-R-COOH\)