ស្រឡាយអាលីផាទិចអាសូត (Part 1)
Completion requirements
ក្រោយមើលវីឌីអូនេះចប់ យើងអាច
- ញែកសម្គាល់ថ្នាក់ទាំងបីរបស់អាមីនតាមរយៈរូបមន្ដ
- សរសេររូបមន្ដ និងហៅឈ្មោះអាមីន អាមីត និងអាស៊ីតអាមីណេ
- ពណ៌នាលក្ខណៈរូបរបស់អាមីន អាមីត និងអាស៊ីតអាមីណេ
- សរសេរប្រតិកម្មគីមីសំខាន់ៗរបស់អាមីន អាមីត និងអាស៊ីតអាមីណេ
- រៀបរាប់ទង្វើអាមីន អាមីត និងអាស៊ីតអាមីណេ
- សរសេរទម្រង់ប៉ិបទីត និងប្រូតេអ៊ីន
កំណត់ចំណាំបន្ថែម
- អាមីន គឺជាស្រឡាយអាម៉ូញ៉ាក់ដែលបានមកពីការជំនួសអាតូមអ៊ីដ្រូសែនមួយឬច្រើនរបស់ម៉ូលេគុលអាម៉ូញ៉ាក់ដោយរ៉ាឌីកាល់អ៊ីដ្រូកាបួ។
- រូបមន្ដទូទៅ៖ \(R-NH_2\)
- អាមីត គឺជាស្រឡាយនៃអាស៊ីតកាបុកស៊ីលិចដែលបានមកពីការជំនួសបណ្ដុំអ៊ីដ្រុកស៊ីល \((-OH)\) នៃនាទីកាបុកស៊ីល ដោយបង្គុំអាមីន\((-NH_2)\)។
- រូបមន្ដទូទៅ៖ \(R-CO-NH_2\)
- អាស៊ីតអាមីណេ គឺជាសមាសធាតុសរីរាង្គដែលមានបង្គុំនាទីកាបុកស៊ីល \((-COOH)\) និង បង្គុំនាទីអាមីន \((-NH_2)\) ផង។
- រូបមន្ដទូទៅ៖ \(NH_2-R-COOH\)