អេស្ទែ ខ្លាញ់ និងប្រេង (Part 1)
Completion requirements
ក្រោយមើលវីឌីអូនេះចប់ យើងអាច
- រំលឹកមូលដ្ឋានគ្រឹះគីមីសរីរាង្គមួយចំនួន
- សរសេររូបមន្ដអេស្ទែ និងហៅឈ្មោះអេស្ទែ
- បកស្រាយពីលក្ខណៈគីមី និងលក្ខណៈរូបនៃអេស្ទែ
- សរសេរទម្រង់នៃខ្លាញ់ និងប្រតិកម្មគីមីរបស់ខ្លាញ់ និងប្រេង
- ពន្យល់ពីទម្រង់សាប៊ូ និងលក្ខណៈជម្រះរបស់សាប៊ូ និងសារធាតុជម្រះក្អែល
កំណត់ចំណាំបន្ថែម
- រូបមន្ដទូទៅនៃអាល់កុល ៖ \(R-OH\)
- រូបមន្ដទូទៅនៃអាស៊ីតកាបុកស៊ីលិច ៖ \(R-COOH\)
- រូបមន្ដទូទៅនៃអេស្ទែ ៖ \(R-COO-R'\)
- អង្គធាតុខ្លាញ់ ឬ ប្រេង ជាទ្រីអេស្ទែ ឬ ទ្រីអាល់ស៊ីលគ្លីសេរ៉ុល (triacylglycerols)
- ទ្រីអាល់ស៊ីលគ្លីសេរ៉ុល (triacylglycerols) = 3 ម៉ូលេគុលអាស៊ីតខ្លាញ់ + 1 ម៉ូលេគុលគ្លីសេរ៉ុល
- អង្គធាតុខ្លាញ់ (អង្គធាតុរឹង)៖ មានប្រភពមកពីសត្វ ដែលមានផ្ទុកដោយអាស៊ីតខ្លាញ់ឆ្អែត ។
- ប្រេង (អង្គធាតុរាវ) ៖ មានប្រភពមកពីរុក្ខជាតិ ដែលមានផ្ទុកដោយអាស៊ីតមិនខ្លាញ់ឆ្អែត ។