ការរំកិលលំនឹង (Part 1)
តម្រូវការសម្រាប់ការបញ្ចប់
ក្រោយមើលវីឌីអូនេះចប់ យើងអាច
- ពណ៌នាអំពីកត្តាដែលនាំឲ្យរំខានដល់ការរំកិលលំនឹង
- បកស្រាយពីលក្ខណៈនៃប្រតិកម្មដែលឈានទៅរកភាពសព្វ
- ពន្យល់ពីផលអ៊ីយ៉ុងរួម
កំណត់ចំណាំបន្ថែម
-
បើគេធ្វើឱ្យសម្ពាធ កំហាប់ និងសីតុណ្ហភាពនៃប្រព័ន្ធប្រែប្រួល នោះលំនឹងគីមីនៃ ប្រតិកម្មក៏ប្រែប្រួលទៅរកលំនឹងថ្មីទៀតដែរ ជាហេតុនាំឱ្យកំហាប់នៃអង្គធាតុប្រតិករ និងអង្គធាតុ កកើតក៏ប្រែប្រួលដែរ ។
-
អ្នកគីមីអាចធ្វើឱ្យលំនឹងគីមីរំកិលទៅតាមទិសដៅដែលគេចង់បាន ជាពិសេស គេធ្វើឱ្យលំនឹងគីមីរំកិលទៅរកផលិតផលដែលគេត្រូវការ ។