អត្រាកម្មអាស៊ីត-បាស (Part 1)
តម្រូវការសម្រាប់ការបញ្ចប់
ក្រោយមើលវីឌីអូនេះចប់ យើងអាច
- ពណ៌នាអំពីលំនាំ អត្រាកម្មអាស៊ីត-បាស
- បង្ហាញពីចំណុចសមមូលអាស៊ីត-បាសក្នុងអត្រាកម្ម និង ទំនាក់ទំនងគ្រឹះនៅចំណុចសមមូល
- ពន្យល់ពីរបៀបជ្រើសរើសអង្គធាតុចង្អុលពណ៌ក្នុងលំនាំអត្រាកម្មអាស៊ីត-បាស
កំណត់ចំណាំបន្ថែម
-
ប្រតិកម្មរវាង អាស៊ីដ និងបាស ជា ប្រតិកម្មបន្សាប ។ ប្រតិកម្មបន្សាប មានន័យថា ធ្វើឱ្យលក្ខណៈអាស៊ីដថយចុះ ហើយលក្ខណៈបាសក៏ថយចុះដែរ ។
-
នៅក្នុងអត្រាកម្មអាស៊ីដ-បាស ប្រតិកម្មនឹងឈានដល់ចំណុចមួយដែលចំនួនម៉ូលអ៊ីយ៉ុង H3O+ នៃអាស៊ីដស្មើនឹងចំនួនម៉ូលអ៊ីយ៉ុង OH- នៃបាស ហើយនៅចំណុចនេះ សូលុយស្យុងក្នុងកែវអត្រាកម្មជាសូលុយស្យុងណឺត ។