កំណត់ចំណាំបន្ថែម ​

  • ប្រតិកម្មរវាង អាស៊ីដ និងបាស ជា ប្រតិកម្មបន្សាប ។ ប្រតិកម្មបន្សាប មានន័យថា ធ្វើឱ្យលក្ខណៈអាស៊ីដថយចុះ ហើយលក្ខណៈបាសក៏ថយចុះដែរ ។

  • នៅក្នុងអត្រាកម្មអាស៊ីដ-បាស ប្រតិកម្មនឹងឈានដល់ចំណុចមួយដែលចំនួនម៉ូលអ៊ីយ៉ុង  H3O+ នៃអាស៊ីដស្មើនឹងចំនួនម៉ូលអ៊ីយ៉ុង OH- នៃបាស ហើយនៅចំណុចនេះ សូលុយស្យុងក្នុងកែវអត្រាកម្មជាសូលុយស្យុងណឺត ។