សូលុយស្យុងទឹក និង pH (Part 1)
តម្រូវការសម្រាប់ការបញ្ចប់
ក្រោយមើលវីឌីអូនេះចប់ យើងអាច
- ពណ៌នាពីស្វ័យអ៊ីយ៉ុងកម្មនៃទឹក ឬ អូតូប្រូតូលីសនៃទឹក
- ពណ៌នា និងប្រើប្រាស់មាត្រដ្ឋាន pH នៅក្នុងគីមីវិទ្យា
- អនុវត្តន៍ការគណនាតម្លៃ pH របស់សូលុយស្យុង
កំណត់ចំណាំបន្ថែម
-
តម្លៃ K នេះគ្មានខ្នាតទេ ប៉ុន្តែចំពោះកំហាប់ [H3O+] និង [OH-]មានខ្នាតគិតជា M ។ តម្លៃថេរស្វ័យអ៊ីយ៉ុងកម្មនៃទឹកប្រែប្រួលអាស្រ័យនឹងសីតុណ្ហភាព ។
-
លក្ខណៈអាស៊ីដ ឬបាសរបស់សូលុយស្យុងមួយ អាស្រ័យនឹងកំហាប់អីយ៉ុងអ៊ីដ្រូញ៉ូមក្នុង សូលុយស្យុងនោះ ។