សមាសធាតុក្នុងសូលុយស្យុងទឹក (Part 1)
តម្រូវការសម្រាប់ការបញ្ចប់
ក្រោយមើលវីឌីអូនេះចប់ យើងអាច
- សម្គាល់សមាសធាតុអ៊ីយ៉ុង
- សរសេរសមីការបំបែកនៃសមាសធាតុអ៊ីយ៉ុង
- ព្យាករណ៍អំបិលដែលជាកករ នៅក្នុងប្រតិកម្មបង្កើតកករ
- សរសេរសមីការគីមី សមីការអ៊ីយ៉ុងសព្វ និងសមីការអ៊ីយ៉ុងសម្រួល
- កំណត់អេឡិចត្រូលីត្រខ្លាំង អេឡិចត្រូលីត្រខ្សោយ និង មិនអេឡិចត្រូលីត្រ
កំណត់ចំណាំបន្ថែម
- អ៊ីយ៉ុងទាំងឡាយណាដែលបង្ហាញនៅក្នុងអង្គទាំងសងខាងនៃសមីការ ឬអ៊ីយ៉ុងដែលមិនចូល រួមប្រតិកម្មហៅថា អ៊ីយ៉ុងទស្សនិក ។